ការផ្ដល់ជូនពិសេស
នៅលើផែនដីមានកន្លែងមិនច្រើនទេដែលអាចប្រកួតប្រជែងនឹងភាពត្រចះត្រចង់នៃប្រាសាទអង្គរវត្ត។ អង្គរវត្តគឺជាសំនង់ខាងសាសនាធំជាងគេនៅលើពិភពលោក។ ពិតហើយនេះជាអច្ឆរិយវត្ថុមួយនៃ ពិភពលោក។ ប្រាសាទនេះត្រូវបានគេជឿថាប្រើជាប្រាសាទ និងជាផ្នូរសំរាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅចំកណ្តាលចក្រភពខ្មែរនៅពាក់កណ្តាលទីមួយនៃសតវត្សទី១២។
អង្គរវត្តត្រូវបានថែរក្សាល្អបំផុតនៅក្នុងចំនោមប្រាសាទនៅសម័យអង្គរ។ ប្រាសាទផ្សេងៗទៀតនិងទីក្រុងដែលមានកំពែងព័ទ្ធជុំវិញអង្គរធំ មានន័យថាស្ថាបត្យកម្មខ្មែរទាក់ទងនឹងគំនិតនៃប្រាសាទភ្នំ។ ពេលកសាងប្រាសាទអង្គរវត្តនៅដើមសតវត្សទី ១២ រឿងនេះត្រូវបានគេគិតយ៉ាងល្អិតល្អន់ តួប៉មកណ្តាលត្រូវបានហ៊ុំព័ទ្ធដោយកំពូល ៤។ កំពូលកណ្តាលតំនាងអោយភ្នំព្រះសុមេរុក្នុងរឿងទេវកថា ជាភ្នំពិសិទ្ធនៅចំកណ្តាលចក្រវាឡ ដែលជាលំនៅដ្ឋាននៃព្រះនរាយណ៍ (វិស្ណុ) ក្នុងសាសនាហិណ្ឌូ។ កំពូលទាំង៥ជានិមិត្តរូបនៃកំពូលទាំង៥របស់ភ្នំសុមេរុ។ វាពិបាកនឹងអធិប្បាយតាមពាក្យសំដីចំពោះភាពសំបើមនៃអង្គរវត្ត ប៉ុន្តែវាអាចពន្យល់ជាផ្នែកដោយការមើលទៅលើទំហំរួម។ ប្រាសាទត្រូវព័ទ្ធដោយទក្សិណទឹក ដែលដូចគ្នាទៅនឹងប៉មនៃទីក្រុងឡុង ដែលបានកសាងឡើងក្នុងពេលប្រហាក់ប្រហែលគ្នា មើលទៅមិនខុសគ្នាច្រើនទេទៅនឹងប្រលាយចំការ។ ទក្សិណទឹកមានទទឹង ១៩០ម និង បង្កើតបានជារាងចតុកោណកែង ១,៥គ.មx១,៣គ.ម។
គិតមើលទៅថាវាពិបាកចំពោះកំលាំងវាយប្រហារផ្សេងៗដែលមានការការពារដ៏មាំមួន។ ប៉ុន្តែទក្សិណគ្រាន់តែជានិមិត្តរូបនៃមហាសមុទ្រព័ទ្ធជុំវិញពិភពលោកនៃប្រាសាទក្នុងសាសនាហិណ្ឌូជាជាងប្រើជាកំពែងការពារ។ របងព័ទ្ធជុំវិញនៅមាត់ទក្សិណខាងក្នុងចតុកោណដែងមានទំហំ១០២៥មx៨០០ម មានក្លោងទ្វារមួយនៅផ្នែកជ្រុងនិមួយៗ។ ប៉ុន្តែវាខុសប្រក្រតីចំពោះឥទ្ធិពលសំខាន់នៃសាសនាហិណ្ឌូនៃប្រាសាទសម័យអង្គរ។ ច្រកចូលសំខាន់បែរមុខទៅទិសខាងលិច។ ក្លោងទ្វារចូលនេះគឺតុបតែងដោយរោងទងគឺទទឹង២៣៥មដែលមានទ្វារ៣។ ទោះបីយ៉ាងណាក៏ដោយ រតនសម្បត្តិដ៏ឆ្នើមបំផុតរបស់ប្រាសាទគឺមានក្បាច់ចំលាក់រាប២គមនៅជុំវិញជញ្ជាំងរោងថែវខាងក្រៅដែលមានចំលាក់ទេវតានិងអប្សរារាប់រយ។ ចំលាក់សាំញ៉ាំនៅតាមរោងថែវប្រាប់នូវរឿងផ្សេងៗដូចជា ព្រះនរាយណ៍ ជ័យជំនះរបស់ព្រះបាទសូរ្យវរ្ម័នទី២នៅលើសមរភូមិ។ បរិវេណគ្របដណ្តប់ដោយផ្ទៃដី៨១ហិចតា។
Online Reservation
Please enter your booking dates below
Angel Hotel ផ្លូវលេខ. 6, សង្កាត់ ទឹកល្អក់៣, ខ័ណ្ឌទួលគោក, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 069 666 707 / +855 097 505 2828FAX :E-mail: voeun.ratha@gamil.com
រក្សាសិទ្ធិ © ២០១៤ ដោយ វឿនរដ្ឋា
កែសម្រួលដោយ សួ លីឡាយ នៅខែ ធ្នូ ឆ្នាំ២០២០